នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីរឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៩៩ នាក់ (ស្រី ៤៣ នាក់) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមសំណើរពីគណៈកម្មការរាជធានី-ខេត្តចំនួន២២(ពន្ធនាគារ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែចំនួន៤) ៕
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានបើកកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរសុំអនុគ្រោះទោសដល់ទណ្ឌិតសរុប ៣៩៩ នាក់
