អភិបាលខេត្តកំពង់ចាម និងក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក កែវ ណារិន


កំពង់ចាម៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក កែវ ណារិន ជានគរបាលផ្នែកចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយទទួលរងគ្រោះថ្នាក់ពន្លត់អគ្គិភ័យ ដែលបានឆាបឆេះផ្ទះកាលពីកន្លងមកនេះ ស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕