រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានទទួលជំនួបសម្តែងការគូរសម ជាមួយលោកជំទាវ Camen Moreno ឯកអគ្គរាជទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា


លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានទទួលជំនួបសម្តែងការគូរសម របស់លោកជំទាវ Camen Moreno ឯកអគ្គរាជទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ លោកជំទាវរដ្ឋមន្រ្តីបានលើកឡើងពី កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះ ក្រសួងកិច្ចការនារី គ្រោងនឹងរៀបចំព្រឹត្តិការណ៍មួយក្រោមប្រធានបទ ស្រ្តី សន្តិភាព និងសន្តិសុខ ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏ផ្តល់អនុសាសន៍មួយចំនួន ដើម្បីស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងថវិកា សម្រាប់រៀបចំព្រឹត្តិការណ៍នេះ។