អភិបាលខេត្តសៀម រាប សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានប្រធានាធិបតីមីយ៉ាន់ម៉ា


ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសយើងទាំងពីរឲ្យបានកាន់តែប្រសើរថែមទៀត។