លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តឈូកមាស


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តឈូកមាស ឃុំស្វាយយា ស្ថិតក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ កខេត្តស្វាយរៀង ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោកជំទាវក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឈានទៅរកសុខសន្តិភាព និងមានការអិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។ សមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងពេលនេះរួមមាន កសាងរោងបុណ្យ តសំយាបសាលាឆាន់ ក្លោងទ្វារ កុដ្ឋ និងសមិទ្ធិផលផ្សេងៗទៀត ទាំអស់នេះគឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអាណាចក្រ បង្កើតបានជាកម្លាំងសរុបមួយដ៏ធំធេងក្នុងចំណោមពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិ ហើយព្រះពុទ្ធសាសនា គឺជាសាសនាដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ ព្រះពុទ្ធសាសនាបានប្រមូលផ្ដុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមទាំងមូល និងបានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក៕