សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីពិសារបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន


សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីពិសារបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន ប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោបានមានប្រសាសន៍ថាខ្ញុំមិននិយាយឡើងវិញនូវអ្វីដែលខ្ញុំបានថ្លែងនាល្ងាចនេះទេតែសុំបញ្ជាក់ថាយើងនឹងមានការជួបជុំបែបនេះមួយឆ្នាំម្តងដើម្បីផ្តល់ឱកាសជូនបងប្អូនខ្មែរចិនមានឱកាសជួបជុំគ្នាផងនិងជួបថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផង”។

ក្នុងឱកាសចូលឆ្នាំចិន និងក្នុងឱកាសនេះផ្ទាល់ សម្តេចតេជោ សូមជូនពរ បងប្អូនខ្មែរ-ចិន ទាំងអស់សូមជួបតែសំណាងល្អ គ្រប់ៗគ្នា៕