ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ ចុះពិនិត្យអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្នុងករណីមានអ្នកសង្ស័យឬអ្នកផ្ទុកជម្ងឺកូវីត១៩


(តាកែវ)៖ ដើម្បីឆ្លើយតបទៅនឹងការការពារពីការរីករាលដាល ក៏ដូចជាការត្រៀមលក្ខណៈជាមុន ក្នុងការបង្ការ ការពារនូវជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវនោះគឺជម្ងឺកូរ៉ូណាឬជម្ងឺកូវីត១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ កម្ពស់៣ជាន់ មាន៦០បន្ទប់ ដែលមានបន្ទប់ស្នាក់នៅ មានទឹក ភ្លើង នឹងបន្ទប់ទឹកស្រាប់ ដែលជាអាគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស ត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែកចំពោះអ្នកដែលសង្ស័យឬមានផ្ទុកជម្ងឺកូវីត១៩នេះ ។

អគារអន្តេវាសិកដ្ឋាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ត្រូវបានថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារបានចុះពិនិត្យត្រៀមរៀបចំទុកជាមុន ក្នុងការបង្ការ នឹងការពារ នូវជម្ងឺផ្លូវ ដង្ហើមដ៏កាច សាហាវគឺជំងឺកូវីដ១៩។
ការចុះត្រួតពិនិត្យអាគារនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ៕