ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងសំណើសុំគាំទ្រគ្រឿងចក្រ និងបច្ចេកទេស ធ្វើការពង្រាប ទីលានបាញ់គ្រាប់ពិត និងជីកស្រះសម្រាប់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ


ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងរួមមាន ៖ នាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក សហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង អមដោយនាយរងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះពិនិត្យទីតាំងសំណើសុំគាំទ្រគ្រឿងចក្រ និងបច្ចេកទេស ធ្វើការពង្រាប ទីលានបាញ់គ្រាប់ពិត និងជីកស្រះសម្រាប់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ដែលមានទីតាំងស្ថិតនៅឃុំឈានឡើង ឃុំស្វាយជុក និងឃុំពាម ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕