ខេត្តកណ្តាល÷យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំក្រាំងយ៉ូវ ព្រមទាំងពន្យល់ណែនាំអំពីរបៀបថែទាំសុខភាព ការអនាម័យ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩។ នាឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភនូវទឹកអាល់កុលចំនួន ៤,០០០ដប និងម៉ាស់ចំនួន ២,០០០ ។
ឯកឧត្តម ទេព ងន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំក្រាំងយ៉ូវ
