អាជ្ញាធរជាតិអប្សរាមមាញឹកជួសជុលជណ្តើរឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្ត


នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។

ការជួសជុលទាំងនេះគឺដើម្បីរៀបចំសុវត្ថិភាព សម្រួលការធ្វើដំណើរទស្សនាចររបស់ភ្ញៀវទេសចរនៅប្រាង្គប្រាសាទបុរាណខ្មែរដ៏ល្អឯកនេះ៕