រដ្ឋបាលខេត្តពោធិ៍សាត់ ចុះធ្វើការផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ក្នុងក្រុងពោធិ៍សាត់


រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹក ថ្ងៃ ទី ២៥ ខែមីនា ឆ្នាំ ២០២០នេះ បាន ចុះធ្វើការផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ក្នុងក្រុងពោធិ៍សាត់ ដោយបានបែងចែកជា ៣ក្រុមគឺ ក្រុមទី១ ចុះនៅសង្កាត់ចំរើនផល និងលលកស ក្រុមទី២ សង្កាត់ផ្ទះព្រៃ និងស្វាយអាត់ ក្រុមទី៣ សង្កាត់បន្ទាយដី និងរលាប។
នៅ ក្នុង នោះ មាន រថយន្ត ចំនួន ១១គ្រឿង បំពាក់ ឧបករណ៍ ឧគ្ឃោសនស័ព្ទ ៦គ្រឿង ដោយមានការចូលរួមពីមន្រ្ដីសាលាខេត្ត មន្ត្រីមន្ទីរព័ត៌មាន មន្រ្ដី សុខាភិបាល និងក្រុមយុវជនក្មេងវត្ត ក្រុម នីមួយៗ ក៏ បាន ចុះ ពន្យល់ ណែនាំ ដោយ ផ្ទាល់ អំពី វិធី ការពារ លាង សំអាត ដៃ អោយ បាន ស្អាត ដេីម្បី ការពារ ជំងឺ កូវីដ ១៩ និង បាន ចែក ខិត្តប័ណ្ណ ផ្សព្វផ្សាយ អប់រំ ជូន ប្រជាពលរដ្ឋ រស់ នៅ តាមដង ផ្លូវ និង តាម ទីប្រជុំជន តាម ភូមិនីមួយៗ ផង ដែរ ៕