ផ្លូវជាតិលេខ៣ សម្រេចបាន៦៧% ហើយ គិតត្រឹមចុងខែមីនា ឆ្នាំ២០២០នេះ


គម្រោងធ្វើឱ្យឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង១៣៤,៨២៦ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន ៦៧ភាគរយ ដោយគិតត្រឹមចុងខែមីនា ឆ្នាំ២០២០។ តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។

ក្រសួងសូមអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ ហើយក្រសួងក៏បានយកចិត្តទុកដាក់តាមដាន និងជំរុញឱ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហ៊ុយ) ផងដែរ។

ក្រសួងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីផ្លូវនេះ ក្រោយការសាងសង់សម្រេចបានជាស្ថាពរនាពេលខាងមុខនេះ។