ក្រុមការងារស្ថានទូតជួបសំណេះសំណាល ប្រឹក្សាយោបល់ និងញាំនំបញ្ជុកសាមគ្គី ជាមួយនឹងបងប្អូនពលករ ស្រ្តីរៀបការស្វាមីកូរ៉េ


ដើម្បីបង្កើនភាពជិតស្និត និងសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នារសៀលថ្ងៃអាទិត្យទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ក្រុមការងារស្ថានទូត បានជួបសំណេះសំណាល ប្រឹក្សាយោបល់ និងញាំនំបញ្ជុកសាមគ្គី ជាមួយនឹងបងប្អូនពលករ ស្រ្តីរៀបការស្វាមីកូរ៉េ ដែលកំពុងរស់នៅធ្វើការនៅតំបន់គីមផូ ខេត្តខ្យងគី ប្រមាណ ៦០នាក់។
ស្ថានទូត សូមថ្លៃងអំណរគុណដល់មជ្ឈមណ្ឌលអ៊ីអ៊ុតសាលី ដែលបានផ្ដល់ទីតាំង និងបង្កលក្ខណៈ ឲ្យកម្មវិធីដ៏រីករាយនេះ បានកើតឡើង និងសូមថ្លៃងអំណរគុណដល់សមាគមខ្មែរគីមផូ ដែលបានជួយរៀបចំ និងធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ ប្រកបដោយមនោសញ្ចេតនាក្រៃលែង៕