ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំក្រុមការងារ ចូលជួបប្រជុំពិភ្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារថៃ


ទីក្រុងបាងកក- ថ្ងៃច័ន្ទ ទី ៦ កុម្ភៈ ២០១៧ក្នុងនាមជាអនុប្រធានគណ:កម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ខ្ញុំមានកិត្តិយសបានដឹកនាំក្រុមការងារ ចូលជួបប្រជុំពិភ្សាការងារជាមួយឯកឧត្តម ស៊ីរីឆៃ ឌីស្តាគុល រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីពិភាក្សារកដំណោះស្រាយក្នុងការពន្លឿនការផ្តល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស អោយបានដល់ដៃបងប្អូនប្រជាពលករយើងដែលកំពុងរស់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃអោយបានឆាប់រហ័ស។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៏សំខាន់ៗមួយចំនួនដែលនឹងបង្កើនល្បឿនក្នុងការផ្តល់ លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសអោយបងប្អូនពលករយើង ព្រមទាំងបង្កើនកិច្ចសហការរវាងភាគីទាំងពីរក្នុងការសម្រេចកិច្ចការរួមគ្នានាពេលខាងមុខ។