ឯកឧត្តម សៅ សុភាព បានដឹកនាំក្រុមការងារ ចូលរួមពិនិត្យស្ថានភាពទូទៅ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់


នៅព្រឹកថ្ងៃព្រហស្បត៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដោយឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកសណ្តាន់ និងឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាន បរិស្ថាន នៃក្រសួងបរិស្ថាន និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានដឹកនាំក្រុម ការងារ ចូលរួម ពិនិត្យស្ថានភាពទូទៅ និងចុះសួរសុខ ទុក្ខប្រជាពលរដ្ឋព្រមទាំងបានពាំនាំយកសាប៊ូ៧០០ដុំ ក្រម៉ា៣០០ រួមជាមួយឧបករណ៍និងសម្ភារមួយចំនួនដែលបានឧបត្ថមដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំដងកាំបិត ឃុំទំរីង ឃុំមានរិទ្ធ ឃុំសុចិត្រ ឃុំក្លែង ឃុំមានជ័យ ឃុំសណ្តាន់ ឃុំង ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។