អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី ប្រកាសបរិច្ចាគប្រាក់បៀវត្ស រយៈពេល ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល ៧ខែ ដោយជូនទៅគណៈកម្មការ ជាតិអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ (COVID-19) ចំនួន៥០% និង៥០%ទៀត ជូនទៅគណៈកម្មការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ១៩ (COVID-19) ខេត្តព្រៃវែង ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕