ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមស្ម័គ្រចិត្តឧបត្ថម្ភប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន៦ខែ ដោយគិតចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩


(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមចូលរួមស្ម័គ្រចិត្តឧបត្ថម្ភប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន៦ខែ ដោយគិតចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។