ធនាគារ ពិភពលោក ផ្តល់ ឥណទាន ឱ្យកម្ពុជា ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩


(ភ្នំពេញ)៖ នាយកប្រតិបត្តិ នៃធនាគារពិភពលោក បានអនុម័ត លើឥណទានទឹកប្រាក់២០លានដុល្លារអាមេរិក របស់សមាគម អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹង ជំងឺកូវីដ១៩ នៅកម្ពុជា ដែលឥណទាននេះ ជាលើកដំបូង ហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការ សម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័ស ក្នុងពេលមានការរាលដាលកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ ធនាគារ ពិភពលោក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២០។

គម្រោងនេះ នឹងជួយ កម្ពុជា ឱ្យសម្រេចបាន តាមគោលដៅ ដែលបាន ដាក់ ចេញនៅក្នុងផែនការ មេកូវីដ១៩ របស់ខ្លួន ក្នុងនោះរួមមានការ ពង្រឹង សកម្មភាព ទប់ស្កាត់ ជំងឺ ការរកឃើញ ជំងឺ ឱ្យបាន រហ័ស ការត្រៀមលក្ខណៈ និងការឆ្លើយតប ទៅនឹង ជំងឺ។

សូមអាន បន្ថែមក្នុងសេចក្តីប្រកាស ព័ត៌មានខាងក្រោម៖