ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការបរិច្ចាគប្រាក់បៀវត្សនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ (COVID-19) ដែលកំពុងរាលដាល​ក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមផ្តល់ប្រាក់បៀវត្សជាអគ្គស្នងការរងនគរបាលជាតិរបស់ខ្ញុំបាទ ចំនួន០៧ ខែ (ប្រាំពីរខែ) ដោយគិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19)៕