ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិតិ្តយសសូមគោរពជូនសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កន្លងទៅមានគេហទំព័រ សារព័ត៌មានមនសិកាខ្មែរ បានចុះផ្សាយថា ឈ្មោះ ហេង និងឈ្មោះ លីម នៅអាចបើកល្បែងស៊ីសងក្នុងឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងគឃ្លើន ដោយមូលហេតុថា លោក ជាម ច័ន្ទសោភ័ណ អភិបានខេត្ត និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្ត គ្មានចំណាត់ការ គ្មានឆន្ទៈក្នុងការបង្រ្កាបល្បែស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របតាមគោល នយោលបាយភូមិ-ឃុំមានសុវត្តិភាពទាំង៩ចំណុចនោះទេ។
រដ្ឋបាលខេត្តសូមធ្វើការបដិសេធន៍ និងច្រានចោលទាំងស្រុងនូវព័ត៌មានខាងលើ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំទាំងស្រុង៖