អភិបាលខេត្ត កំពង់ចាម បរិច្ចាគ ប្រាក់បៀវត្សរ៍ ចំនួន០៧ខែ​ ចាប់ពីខែមេសា​ ដល់ខែតុលា​ ឆ្នាំ​២០២០​ ជូនគណ:កម្មការ​ជាតិប្រយុទ្ធនឹងជំងឺកូវីត១៩


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បរិច្ចាគ ប្រាក់បៀវត្សរ៍ ចំនួន០៧ខែ​ ចាប់ពីខែមេសា​ ដល់ខែតុលា​ ឆ្នាំ​២០២០​ ជូនគណ:កម្មការ​ជាតិប្រយុទ្ធនឹងជំងឺកូវីត១៩។

សូមជម្រាបថាដោយកាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕