ឯកឧត្តម ឈឹម សៅគី ប្រកាសបរិច្ចាកប្រាក់ខែ ចំនួន៥០ភាគរយ ចំនួន៥ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


 

(ភ្នំពេញ)៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគនូវប្រាក់បៀវត្ស ៥០ភាគរយ ចំនួន៥ខែ គិតចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី០៣ ខែមេសានេះ មានប្រមុខថ្នាក់ដឹកនាំ ជាបន្តបន្ទាប់ បានធ្វើការកាត់ប្រាក់បៀវត្សរបស់ខ្លួនមានចំនួន៦ខែនិង៧ខែដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សម្តេចបានធ្វើជាគំរូ ដោយស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា៕