លោក ឃឹម ស៊ុន សូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បរិច្ចាគប្រាក់បៀវត្ស១លានរៀល រយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ លោក ឃឹម ស៊ុន សូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល  នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ដេីម្បីចូលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនៃការ រីករាលដាលនៃជម្ងឺឆ្លងកូវីត១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ម័គ្រចិត្តចូលរួមថវិការចំនួន១,០០០,០០០ រៀល ក្នុងមួយខែ ដោយកាត់ចេញពីប្រាក់បៀវត្យសរុប ចំនួន៦ខែ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងឆ្លងជម្ងឺកូវីត១៩។