ឯកឧត្តម ង៉ូវ បូរីណា ចូលរួមបរិច្ចាគប្រាក់បៀវត្សន៍ផ្ទាល់ខ្លួនចំនួន (៥០០,០០០រៀល) ចំនួន៤ខែក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (Covid-19)


(ភ្នំពេញ) ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិ​បាលកម្ពុជា​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) ដែលបាននឹងកំពុងរីករាលដា​លនៅព្រះរាជាណា​ចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ង៉ូវ បូរីណា អគ្គនាយរង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលទូទៅ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមបរិច្ចាគប្រាក់បៀវត្សន៍ចំនួន (៥០០,០០០រៀល) ប្រាំរយពាន់រៀល ចំនួន៤ខែជូនគណៈកម្មការជាតិប្រយុទ្ធ​ប្រ​ឆាំងជំងឺកូវីដ១៩ (Covid-19) ក្នុងបេសកកម្មចាំបាច់ចំពោះមុខនេះ។

ក្នុងនោះ​ផងដែរ​ ឯកឧត្ដមអគ្គនាយករង សូមឲ្យប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេស​ សូ​មថែរក្សាសុខភាព​ អនាម័យ​លាងដៃ​ជាមួយ​សាប៊ូ​ ឬទឹកអាកុល​ ពាក់ម៉ាស់​ ឬកន្សែង​ ជៀស​វា​ង​ការឆ្លងជំងឺកូវីដ១៩ (Covid-19)។ ប្រសិនបើមិន​មាន​ការបង្ការ-ទប់ស្កាត់អោយបានល្អប្រសេីរ​នោះឡេីយ​ ក្ដីបារម្ភ​មិនមែនជាមធ្យោបាយដ៏ល្អនោះទេ​ អាស្រ័យ​លេីការ​រស់នៅ​ស្អាត​ ហូបចុកស្អាត​ មានអនាម័យល្អ​ មិន​ត្រូវ​ជឿលេីព័ត៌មានណាដែលមិនមែនជាការពិត​ ​ដែលធ្វេីអោយបង​ប្អូនប្រជាពលរដ្ឋមាន​ការភ័យ​ខ្លាចហួសហេតុ​នោះទេ​។

ឯកឧត្ដមអគ្គនាយរង ក្រើនរំលឹកប្រជាពលរដ្ឋ សូមតាមដានព័ត៌​មានពីរ​ប្រភព​ Page ក្រសួង​សុខាភិបាល​ ដែល​មានតួនាទីធ្វេីការចែក​រំលែក​ផ្សព្វផ្សាយ​គ្រប់ព័ត៌​មានពាក់ព័ន្ធបញ្ហា​ជំងឺកូវីដ១៩ (Covid-19) នៅ​ក្នុង​ប្រទេស​កម្ពុជា​៕