នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និង ឯកឧត្ដមឡាន់ ឆន សមាជិកក្រុម តំណាង ឯកឧត្ដមអ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុង និងតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងស្រុកត្បូងឃ្មុំ ក្រុងសួង និងស្រុកអូររាំងឪ ដើម្បីជំរុញការផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) ជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកទាំង២ និងក្រុងសូងក្នុងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឆាយ វណ្ណា និង ឯកឧត្ដម ឡាន់ ឆន បាននាំយកអំណោយជាសំភារៈ រួមមាន ក្រម៉ា អាកុល ទឹកជែលសំរាប់លាងដៃ ម៉ាស់ និងថវិកា មួយចំនួន ដើម្បីចែកជូន ក្រុមប្រឹក្សាខេត្ត អាជ្ញាធរ ស្រុកទាំង២ អាជ្ញាធរក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំង២៣ ផងដែរ។
ឯកឧត្ដម ឆាយ វណ្ណា និង ឯកឧត្ដមឡាន់ ឆន បានអញ្ជើញចុះជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុង និងតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងស្រុកត្បូងឃ្មុំ
