ឧត្ដមសេនីយ៍ ទោ សោម ស៊ុនប្រគល់ផ្ទះពីរខ្នងជូនគ្រួសារអតីតយុទ្ធជនពលីនិងផ្សព្វផ្សាយវិធានការការ ពារមេរោគកូវីដ១៩


កំពង់ធំ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ប្រគល់ខ្នងផ្ទះចំនួនពីរខ្នង ដែលជាខ្នងផ្ទះទី១៤៧ និងទី១៤៨ ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី អំណោយដ៏ថ្លៃថ្លសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន តាមរយឯកឧត្តមនាយឧត្តមសេនិយគន់ គីម ទេសរដ្ឋមន្រ្តីអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញចុះប្រគល់ផ្ទះ២ខ្នង ជូនគ្រួសារអតីតយុទ្ធជនពលី ទី១ លោកស្រី ឌៀប ស្រ៊ីន អាយុ៥៥ឆ្នំា មានកូនចំនួន ពីរនាក់នៅក្នុងបន្ទុក ជាភរិយាអតីតយុទ្ធជនពលី ឈ្មោះ ផាន់ សុធី អតីតអង្គភាពយោធា ខេត្តកំពង់ធំ ចមណែកទី២ លោកស្រី គង់ វ៉ុន អាយុ៦១ ឆ្នំា មានកូនមួយ ជាភរិយាអតីតយុទ្ធជនពលី ឈ្មោះ អ៊ុំ ឆន នៅ អង្គភាព ស៊ើបការណ៍យោធា ខេត្តកំពង់ធំ នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅល្ងាចថ្ងៃ អាទិត្យទី ០៥ ខែមេសា ឆ្នាំ២០២០ ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា ទាំងពីរគ្រួសារនេះ កន្លងមករសុំផ្ទះ គេជ្រកកោន បណ្តោះអាសន្ន ក្រោយមកបានសន្សំប្រាក់ ទិញដីតូចល្មមសម្រាប់សាងសង់ផ្ទះ នៅជាប់គ្នា ដើម្បីបានរស់នៅ ក្នុងក្រុម ជាកម្មសិទ្ឋផ្ទាល់ខ្លួន តែពេលនេះបានទទួល ផ្ទះពី គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ក្នុងមួយខ្នង មានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីបេតុងឆ្អឹងដែក ជញ្ជាំងនិងដំបូល ប្រក់ស័ង្កសីកិនភ្លី រនាបក្រាលក្តារ ជណ្ដើរកាច់ និងបានឧបត្ថម្ភ អំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០ គ.ក មី ២កេស ទឹកត្រីទឹក ស៊ីអ៊ីវ ២យួរ និងថវិកា មួយចំនួនផងដែរ ។

អតីតយុទ្ធជន ដែលបានទទួលផ្ទះថ្មី និងក្រុមគ្រួសារ បានថ្លែងអំណរគុណ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជួយដោះស្រាយ រាល់ការលំបាករបស់ជូនអតីតយុទ្ធជន ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានផ្សព្វផ្សាយ សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ស្តីពីវិធានការ ការពារទប់ស្កាត់ ប្រឆាំងមេរោគកូវីដ១៩ ចំនួន៦ ចំណុចរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋ ដើម្បីយល់ដឹង និងអនុវត្តន៍ ការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ឲ្យជៀសផុតពីជំងឺឆ្លងដ៍កាចសាហាវនេះ ។