មិនធម្មតា! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ១៩បានជាសះស្បើយ៣នាក់បន្ថែមទៀតនៅថ្ងៃនេះ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់ ខណៈពុំមានអ្នកឆ្លងថ្មី៣ថ្ងៃជាប់គ្នាមកហើយរាប់ទាំងថ្ងៃនេះ


គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៥៣នាក់ហើយ។

អ្នកជាសះស្បើយទាំង៣នាក់នោះគឺជាបុរសជនជាតិម៉ាលេស៊ីនៅស្រុកកងមាស ខេត្តកំពង់ចាម។

ចំណែកឯករណីឆ្លងថ្មីវិញ នៅថ្ងៃនេះពុំមាននោះទេ ដែលនេះជាដំណឹងល្អមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីពុំមានឆ្លងថ្មីសោះ៣ថ្ងៃជាប់គ្នាមកហើយ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជានៅរក្សាចំនួន ១១៤ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ៥៣ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៦១ករណី។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖