លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វេរប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះអាយុវឌ្ឍនៈវង្ស ទូច ថន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឯកឧត្តមឧកញ៉ា ម៉ែន ស៊ីផុន និងឯកឧត្តម លោកជំទាវ បានវេរ និងប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះអាយុវឌ្ឍនៈវង្ស ទូច ថន រាជាគណៈថ្នាក់កិត្តិយស និងព្រះចៅអធិការវត្តអង្គសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ នៅភោជ្ជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានឧទ្ទិសដល់ដួងវិញ្ញានក្ខ័ន្ធអ្នកដែលបានចែកឋានទៅលោកខាងមុខ សូមអញ្ជើញមកទទួលយកនូវកុសលផលបុណ្យដែលកើតចេញអំពីសទ្ធាដ៏ជ្រះថ្លានៅក្នុងថ្ងៃនេះ ។ លោកជំទាវក៏ទូលថ្វាយដល់ព្រះអាយុវឌ្ឍនៈវង្ស ទូច ថន សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការបង្ការ នូវជម្ងឺរលាកផ្លូវដង្ហើម កូវីដ-១៩ ដោយគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ។

ទេយ្យវត្ថុដែលវេរប្រគេននាថ្ងៃនេះរួមមាន ៖ ទឹកក្រូច ទឹកសុទ្ធ ស្ករស ទឹកត្រី ទឹកស៊ីអ៉ីវ អង្ករ ត្រីងៀត ទៀន ធូប និងប្បច្ច័យមួយចំនួន ដើម្បីវេរ និងប្រគេនដល់ព្រះសង្ឃសម្រាប់តម្កល់ទុក្ខក្នុងវត្ត ប្រើប្រាស់ប្រចាំថ្ងៃ៕