អរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ


ដើម្បីប្រជាពលរដ្ឋយើងមានភាពងាយស្រួលក្នុងការទិញយកទៅទទួលទាន ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។

អរគុណបងប្អូនអាជីវករទាំងអស់ដែលមានការយល់ដឹងខ្ពស់ពីវិធីការពារមិនអោយឆ្លងរោគកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ គឺពីអ្នកលក់ទៅអ្នកទិញ និងពីអ្នកទិញទៅអ្នកលក់ និងពីអ្នកទិញទៅអ្នកទិញ។ សូមបងប្អូនសហការ​ និងបន្តធ្វេីតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដេីម្បីសុវត្ថិភាពទាំងអស់គ្នា​ សូមឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ និងសូមពាក់ម៉ាសការពារអោយបានគ្រប់ៗគ្នា៕