គម្រោងជួសជុលថែទាំផ្លូវថ្នល់ ក្នុងខេត្តកែបជិតសម្រេចបាន១០០% ហើយ


គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៣៣ ដោយចាក់អ៊ុតបេតុងកៅស៊ូ(A/C) រៀបខឿនបេតុង ស្ថាបនាលូ និងគូសគំនូសចរាចណ៍ សម្រេចបាន ៩៥% ខណៈពេលដែលគម្រោងជួសជុលផ្លូវដោយចាក់ក្រាលបេតុងសរសៃដែក(RC)លើកំណាត់ផ្លូវខេត្តលេខ១៣៣២ (ស្រុកដំណាក់ចង្អើរ) សម្រេចបាន ៩៥% ដូចគ្នា ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប។