លោក ហេង គូយ ប្រធានមន្ទីក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវះ នាំយកអំណោយចែកជូនដល់នាយនឹងពលទាហាន នៅទីបញ្ជាការកងពល តូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១តំបន់ប្រាសាទព្រះវិហារ


ព្រះវិហារ ៖នៅព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០២០ នេះ លោក ហេង គូយ ប្រធានមន្ទីក្រសួងការងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះវិហារ តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី អិត សំហេង ក្រសួុងការ ងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសួរសុខទុក្ខ នឹងនាំយកអំណោយផ្តល់ជូនដល់នាយទាហាន នឹងពលទាហាន នៅក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលឈជើងខ្សែរត្រៀមជួរមុខទិសទី១តំបន់ប្រាសាទព្រះវិហារនាឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ៕

នៅក្នុងឱកាសនោះ លោក ហេង គូយ ប្រធានមន្ទីក្រសួងកាងារនឹង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៍បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីរសំណាក់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី អិត សំហេង ក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវះ ជូនដល់នាយទាហាន នឹងពលទាហាន
ដែលតែងតែយកចិត្តទុកដាក់រាល់ភារកិច្ចនឹងមានឆន្ទៈខ្ពស់ការពារជាតិការពារសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចកាពាររដ្ឋធម្មនុញដែលជ្រកក្រោមម្លប់អង្គព្រះមហាក្សត្រតែមួយ ។

លោក ហេង គូយ ក៏បានបន្តទៀតថាទោះបីអំណោយនាពេលនេះមានកាតិចតួចស្តួចស្ដើងក៏ពិតមែនតែទឹកចិត្តដ៏ធំធេងរវៀងថ្នាក់ដឹកនាំសមរភូមិក្រោយនឹងសមរភូមិមុខអោយមានភាពជិ តស្និតដូចអណ្តាតនឹងធ្មេញយ៉ាងដូច្នោះដែរ។

ជាមួយគ្នានោះ ឯកឧត្តមឧត្តមសេនីយ៏ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ក៏បានថ្លែងអំណអរគុណដល់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី អិត សំហេង ក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្កើតអោយមានកាចងសម្ព័នមេត្រីភាពរវៀងអង្គភាពរបស់លោកជាមួយ នឹងក្រសួងកាងារនឹងបណ្តុះបណ្តាលវិជ្ជាជីវៈ.ជានិច្ចជាកាលលោកតែងតែចុះសួរសុខទុកនឹងនាំយកអំណោយចែកជូនដល់អង្គភាពរបស់លោកជារៀងរាល់ឆ្នាំ ៕

គូសបញ្ជាក់ផងដែលថាអំណោយដែលបានយកមកចែកដល់អង្គភាពកងពលតូចអន្តរាគមន៍៧ នាពេលនេះរួមមាន ៖ សម្ភារគ្រឿងឧបភោគបរិភោគ ១ ចំនួនធំ ថវិការ៤០លានរៀល សំរាប់ក៍សាងសាលប្រជុំ ដោយឡែកសំរាប់លោកមេបញ្ជាការរងក្នុង ១ នាក់ទទួលបាន២០មុឺនរៀលចំពោះនាយ ទាហាន នឹងពលទាហានក្នុង១នាក់ថវិការ ១ម៉ឺនរៀល ឃីត ១កញ្ចប់ ។