មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ៤០ម៉ឺនរៀលក្នុង១ខែ រយៈពេល ៧ខែជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ព្រះវិហារ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនសមូរភូមិទិសទី១ ប្រាសាទព្រះវិហារនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៤០ម៉ឺនរៀល ក្នុងមួយខែរយៈពេល៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកាឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕