ឯកឧត្តម កែវ រតនៈ ប្រគល់ថវិកាជូនកងទ័ពនិងនគរបាលនៅទិសប្រាសាទតាមាន់ កងពលតូចអន្តរាគមន៍លេខ ១៤ និង វរសេនាតូចលេខ១ នៅខេត្តពោធិ៍សាត់សម្រាប់ពិធីចូលឆ្នាំខ្មែរ


ថវិកាឧបត្ថម្ភជាង ៣៤ម៉ឺនដុល្លាររបស់អគ្គិសនីកម្ពុជា ជិត៣ម៉ឺនដុល្លារពីអាជ្ញាធរអគ្គិសនីកម្ពុជានិងអ្នកឧកញ៉ា លី យ៉ុងផាត់ និង ១០ម៉ឺនដុល្លារផ្សេងទៀតពីសមាគមអ្នកសង់បុរីតំណាងដោយអ្នកឧកញ៉ា លី ហួរ ត្រូវបាន ឯកឧត្តម កែវ រតនៈ ប្រគល់ជូនកងទ័ពនិងនគរបាលនៅទិសប្រាសាទតាមាន់ កងពលតូចអន្តរាគមន៍លេខ ១៤ និង វរសេនាតូចលេខ១ នៅខេត្តពោធិ៍សាត់សម្រាប់ពិធីចូលឆ្នាំខ្មែរ ដោយបន្ថែមឧបករណ៍និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងរោគឆ្លង COVID-19 ផង។ ទឹកដីអាចគង់វង្សបានត្រូវការកម្លាំងសាមគ្គីជាតិគ្រប់កាលៈទេសៈទាំងអស់។