ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ៍ ១៥កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចុះសួរសុខទុក្ខ កុមារកំព្រា នៅបុរីទារក និងកុមារជាតិ និងនាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់បុរីទារក និងកុមារជាតិសម្រាប់ផ្គត់ផ្គង់ក្នុងបុរី ។
អំណោយទាំងនោះមាន៖ មីយើង៧០កេស ត្រីខ៣កេស ប្រេងឆា៨កេស ទឹកស៊ីអ៉ីវ២០យួរ ប៊ីចេង១២,៥គ.ក ទឹកដោះគោ ២កេស ស្ករស១២គ.ក ភួយ៥០ មុង៥០ កន្ទេល៥០ ខ្នើយអោប៥០ ស្រោមខ្នើយអោប៥០ សៀវភៅ១០០ក្បាល ប៊ិច១០០ដើម ខោអាវសិស្ស១០០កំប្លេ កាតាប៨០។
ចំណែកលោកគ្រូ អ្នកគ្រូ និងបុក្គលិកមើលថែក្មងៗ ចំនួន៨០នាក់ ទទួលបានថវិកាចំនួន៥០.០០០រៀលក្នុងម្នាក់ៗផងដែរ៕
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំលោកគ្រូ អ្នកគ្រូ និងបុគ្គលិកបម្រើការ នៅបុរីទារក និងកុមារជាតិ បង្កើនការផ្សព្វផ្សាយដល់ក្មេងៗក្នុងការអនាម័យខ្លួន ដើម្បីទប់ស្កាត់វីរុសកូវីដ១៩។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានណែនាំឲ្យកុមារ និងបុគ្គលិក ក្នុងបុរីទាំងអស់ ក៏ត្រូវប្រុងប្រយ័ត្នខ្លួន ឱ្យបានច្រើនបំផុត តាមរយៈការពាក់ម៉ាស់ លាងដៃ និងសាប៊ូ ឬអាល់កុល ជាប់ជាប្រចាំ និងខិតខំថែរក្សាការពារសុខភាពរបស់ខ្លួន ឲ្យបានល្អបំផុត៕