ថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ព្រមទាំងលោក ជំទាវ ម៉ក់វណ្ណស៊ីថា ប្រធានក្រុមការងារ ចុះជួយសង្កាត់ចាក់អង្រែលើ និងលោក កែវសាវឿន ចៅសង្កាត់ចាក់អង្រែលើ, មន្ត្រីសង្កាត់បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការីនី ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសកូរ៉េ និងប្រទេសថៃ។
អភិបាលខណ្ឌមានជ័យ ព្រមទាំងលោក ជំទាវ ម៉ក់វណ្ណស៊ីថា និងចៅសង្កាត់ចាក់អង្រែលើ បានអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការីនី ដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសកូរ៉េ និងប្រទេសថៃ
