នៅរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រៃវែង ដឹកនាំដោយ លោក ទុយ សារឿន អនុប្រធានមន្ទីរ បានចុះពិនិត្យមើលការតំឡើងឡដុតសំរាម ស្ថិតនៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមបញ្ជាក់ថា ឡដុតសំរាមនេះផ្តល់ដោយក្រសួងបរិស្ថាន បន្ទាប់ពីមានសំណើពីអាជ្ញាធរមូលដ្ឋាន កាលពីពេលកន្លងទៅ។