អភិបាលខេត្តកោះកុង ចូលរួមពិធីសំណេះសំណាល ជាមួយយោធិន ក្នុងកងឯកភាពមួយចំនួន នាឱកាសបុណ្យចូលឆ្នាំថ្មី


(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមពិធីសំណេះសំណាល ជាមួយយោធិន ក្នុងកងឯកភាពមួយចំនួន នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស ២០២០ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង។