ល្ងាចថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក ម៉ា សេរី អ្នកយកព័ត៌មាន និងជាពិធីករនាទីកីឡា នៃស្ថានីយ៍បណ្ដាញទូរទស្សន៍កម្ពុជា CTN CNC MYTV ដែលបានទទួលមរណភាពនាព្រឹកថ្ងៃទី ០៨ ខែកុមុ្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៥:៤៥ នាទីព្រឹកដោយរោគាពាធ ។ សពលោក ម៉ា សេរី ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានសព ផ្ទះលេខ៧០ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ដេច សាយ ឈុំ អញ្ជើញរំលែកទុក្ខ គ្រួសារសព លោក ម៉ា សេរី
