ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកជំនួយឧបត្ថម្ភ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ជួយដោះស្រាយការលំបាកប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ប្រឆាំង និងមេរោគ កូវីដ១៩


(កំពង់ធំ)៖ ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរ ដែនដី បានទៅផ្សព្វផ្សាយវិធានការ ការពារ ទប់ស្កាត់ប្រឆាំង និងមេរោគ កូវីដ១៩ និងបាននាំយកនូវជំនួយឧបត្ថម្ភ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទៅជួយដោះស្រាយការលំបាកខ្វះខាត ជូនប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ នៅភូមិស្លាករ ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន២៥ គីឡូក្រាម មីចំនួន មួយកេស, ត្រីខកំប៉ុង ចំនួន១យួរ និងក្រម៉ា ចំនួន២។