ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានរៀបចំពិធីប្រគល់ ទទួលសម្ភារៈ និងស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ដល់វត្តអារាម និងប្រជាពលរដ្ឋខ្វះខាតនៅក្នុងឃុំទាំង០៩ នៃស្រុកសាមគ្គីមានជ័យ


ដេីម្បីត្រៀមបម្រុងសម្រាប់ជួយដល់ប្រជាពលរដ្ឋខ្វះខាត ដោយរងផលប៉ះពាល់បណ្ដាមកពីការរាតត្បាតជំងឺកូវីត១៩​ តាមការណែនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្តីក្រសួងអភិវឌ្ឃន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទ ០៨ ខែមេសា ឆ្នាំ ២០២០ នៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាក្រុមការងារ បានជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងការិយាល័យជុំវិញស្រុក មន្ត្រីរដ្ឋបាលស្រុក រួមជាមួយតំណាងក្រុមប្រឹក្សាឃុំនៃស្រុកសាមគ្គីមានជ័យ ព្រមទាំងបានរៀបចំពិធីប្រគល់ ទទួលសម្ភារៈ និងស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ដល់វត្តអារាម និងប្រជាពលរដ្ឋខ្វះខាតនៅក្នុងឃុំទាំង០៩ នៃស្រុកសាមគ្គីមានជ័យ ដែល មានការខ្វះខាតក្នុងកាលៈទេសៈនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ។
ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អាជ្ញាធរ ក៏ដូចជាក្រុមការងារ សូមបន្តចុះផ្សព្វផ្សាយអំពីវិធានការនានាដើម្បីបង្ការ និងទប់ស្កាត់ការរីក រាលដាលជំងឺកូវីឌ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសបានណែនាំដល់ក្រុមគ្រួសារដែលមានសមាជិកទើបវិលត្រឡប់មកពីក្រៅប្រទេសវិញឱ្យរស់នៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃសិន ៕