មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៦៤


នៅថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារថែទាំផ្លូវជាតិលេខ៦៤ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៦៤ ចំងាយ៦គម ពី PK ២១ ដល់ PK ២៧ ត្រង់ព្រំប្រទល់ស្រុកសូត្រនិគម និងស្រុកស្វាយលើ ដោយចាក់កៅស៊ូមួយស្រទាប់ លើកម្រាលផ្លូវចាស់ ដែលមានការសឹករិចរិល។
ការជូសជុលនេះគឺដើម្បីជួយសំរួលចរាចរណ៍ជួនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរទៅទស្សនាប្រាសាទបេងមាលាផងដែរ។