អភិបាលខេត្តកោះកុង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរចំនួន ១០គ្រួសារ និងគ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន ០៥ គ្រួសារ នៅស្រុក ថ្មបាំង


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងសហការី បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរចំនួន ១០គ្រួសារ និងគ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន ០៥ គ្រួសារ នៅស្រុក ថ្មបាំង ខេត្ត កោះកុង ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការចូលរួមចែករំលែកនូវថវិកា គ្រឿងឧបភោគបរិភោគ នាពេលនេះ មិនអាចសមស្របតាមតម្រូវការរបស់បងប្អូននោះទេ តែជាការចូលរួមមួយចំណែកតូចតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺការចូលរួមការពារថែរក្សាសុវត្ថិភាព ដើម្បីចៀសវាងអោយបាននូវគ្រោះថ្នាក់នានា។ ជាមួយនេះផងដែរ សូមបងប្អូនមេត្តាការពារពីការរីករាលដាល នៃជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា។