អគ្គិសនីកម្ពុជាភ្ជាប់ខ្សែភ្លើងកប់ក្រោមបាតសមុទ្រនាំអគ្គិសនីលើកទីមួយក្នុងប្រទេស


ខ្សែភ្លើងកប់ក្រោមបាតសមុទ្រនាំអគ្គិសនីលើកទីមួយក្នុងប្រទេសនឹងត្រូវបានអគ្គិសនីកម្ពុជាដាក់ទៅភ្ជាប់កោះស្តេចខេត្តកោះកុងក្នុងពេលឆាប់ៗខាងមុខដើម្បីបញ្ចុះថ្លៃអគ្គិសនីពីបច្ចុប្បន្ន ២០៥០រៀល/គវ៉ម៉ ទៅ ១០០០ រៀល ក្នុងដំណាក់កាលដំបូង និងបន្ទាប់មកនឹងចុះដល់ក្រោម ៧៩០ រៀល/គវ៉ម៉ បូកនឹងការអនុគ្រោះ២ទៀតគឺ ៦១០រៀល សម្រាប់អ្នកប្រើមិនលើស៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង៤៨០រៀលសម្រាប់អ្នកប្រើមិនលើស១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ។ ប្រជាពលរដ្ឋ ៦០០ គ្រួសារលើកោះបានអបអរសាទរយ៉ាងខ្លាំងចំពោះការជួយរបស់រាជរដ្ឋាភិបាលខាងលើនេះ ។