គណកម្មការអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារ


នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ គណកម្មការអន្តរក្រសួង ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារ ក្រោយបញ្ចប់
ធានាគុណភាពរយ:ពេល ០៦ខែ ចំនួន ០១គម្រោង និងចុះពិនិត្យ វាយតម្លៃ ប្រគល់ទទួលចំនួន ០១គម្រោង ក្នុងនោះរួមមានគម្រោង ៖
– ធ្វើការចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព ការងារជួសជុលទំនប់អាងទឹកអូរម្នាស់ស្ថិតនៅក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ក្រោយបញ្ចប់ធានាសុពលភាព រយ:ពេល ០៦ខែ
– ធ្វើការចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការងារជួសជុលទំនប់អាងទឹករនេស និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សម្រេចបាន ១០០ភាគរយ ៕