នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលអំណោយពីលោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត
ដែលមានសមានចិត្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ (COVID-19)។ សម្ភារដែលទទួលបានរួមមាន៖ ជែលលាងដៃសម្លាប់មេរោគចំនួន ៦០លីត្រ សាប៊ូលាងដៃ ៤០លីត្រ សាប៊ូដប ៦០០ ដប សាប៊ូកញ្ចប់(សំអាតទូទៅ) ១៦០ កញ្ចប់ និងសាប៊ូម្សៅ ០២ បាវធំ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង បានកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត ដែលបានលះបង់ទ្រព្យធនផ្ទាល់ខ្លួនក្នុងការចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកាចសាហាវនេះជាមួយនឹងអាជ្ញាធរជាតិអប្សរា ហេីយធានាពាំនាំនូវអំណោយទាំងអស់នេះចែកជូនដល់ដៃបងប្អូនកម្មករបុគ្គលិកដែលកំពុងមានភាពខ្វះខាត និងកំពុងបំពេញការងារនៅក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងប្រេីប្រាស់ក្នុងការលាងសម្អាតកន្លែងផ្តល់សេវាកម្មទេសចរណ៍ផងដែរ។
អាជ្ញាធរជាតិអប្សរាទទួលអំណោយពីសប្បុរសជន ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩
