លោកស្រី ញឹក សុគន្ធ ដឹកនាំក្រុមចលនាស្រ្តីខេត្តបាត់ដំបង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ខ្វះដំបូល  និងចាស់ជរា ស្រ្តីក្រីក្រនៅភូមិអូរចារ ក្រុងបាត់ដំបង  


 

(បាត់ដំបង)៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រុមចលនាស្រ្តី និងសមាគមនារីខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី ញឹក សុគន្ធ បានអញ្ជើញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ខ្វះដំបូល  ចំនួន ៤ គ្រួសារ  បានជូនស័ង្កសី ចំនួន៨០សន្លឹក   និង ចាស់ជរា ស្រ្តីក្រីក្រ  ចំនួន៦គ្រួសារ  ជូនគ្រឿង ឧបភោគ បរិភោគ និងថវិកាម្នាក់ ៥០,០០០ រៀល  និងចូលរួមបុណ្យសព  ជូន ថវិកា ២០០, ០០០ រៀល អង្ករ ២៥ គីឡូក្រាម នៅភូមិ ព្រៃកូនសេក ភូមិអូរចារ ក្រុងបាត់ដំបង ។