មកដល់ពេលនេះមិនទាន់មានករណីស្លាប់នៅប្រទេសកម្ពុជាដោយសារជំងឺកូវដី១៩នៅឡើយទេ


 

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ សូមធ្វើការបដិសេធចោលទាំងស្រុង នឹង អាខោនហ្វេសប៊ុកឈ្មោះ “Khmer krom” បានផ្សាយព័ត៌មាន ថ្ងៃនៅទី២៣ ខែមីនា ឆ្នាំ២០២០ថា “កូរ៉ូណាបានសម្លាប់ជនជាតិឥស្លាមនៅកំពង់ចាម”។ នេះគឺជាព័ត៌មានមិនពិតឡើយ។

រដ្ឋបាលខេត្តកំពង់ចាម ស្នើអោយម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ “Khmer krom” ធ្វើការកែតម្រូវឡើងវិញ ដោយប្រកាសសុំទោសជាសាធារណៈ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់មិនអាចលើកលែងឡើយ។

រដ្ឋបាលខេត្តកំពង់ចាម សូមស្នើសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាខោនហ្វេសប៊ុកនេះ។