រដ្ឋបាលខណ្ឌមានជ័យ បានបើកប្រជុំ ចាត់វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងកំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០


 

នៅរសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌមានជ័យ បានបើកប្រជុំ សេចក្ដីជូនដំណឹង លេខ ០១២/២០ ស្តីពី ការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ និង សេចក្ដីជូនដំណឹង លេខ ០១៣/២០ ស្តីពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងកំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ដោយមានការចូលរួមពី លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ, លោក យុទ្ធ នី មេបញ្ជាការរង មូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ, លោក អែម សុវីរៈ ប្រធាន រដ្ឋបាល និងបុគ្គលិក, លោក សាយ វុទ្ធាអនុប្រធាន ការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម, លោក ចៅសង្កាត់ទាំង៧, លោក លោកស្រី តំណាងរោងចក្រ សហគ្រាស ទាំង១១២ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។