លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ប្រគល់អំណោយដល់ ប្រធានក្រុមកងអនុសេនាធំ ចំណុះឲ្យស្នងការដ្ឋាន នគរបាលខេត្ត


(កំពង់ធំ) : ថ្ងៃសៅរ៍ ៤រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២០

វេលាម៉ោង ១០ និង ១៥ នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រគល់អំណោយ ដល់ប្រធានក្រុមកងអនុសេនាធំ ទាំង ៤ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដែលជាការឧបត្ថម្ភ ដ៍ថ្លៃថ្លាររបស់ឯកឧត្តម សុខ លូអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ។

អំណោយដែលជាការឧបត្ថម្ភរបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត រួមមានៈ អង្ករចំនួន ១០ បេ ទម្ងន់ ៥០០ គីឡូក្រាម និងថវិកាចំនួន ១.៥០០.០០០រៀល ដល់អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់កិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺ COVID-19 ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលបានឧបត្ថម្តអំណោយមួយចំនួនដូចបានរៀបរ៉ាប់ខាងលើ ហើយលោកឧត្តមសេនីយ៍ទោ ស្នងការ បានគោរពជូនពរឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ជូត ទោស័កព.ស ២៥៦៣ គ.ស២០២០ សូមមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាឆ្លាសវៃ ដើម្បីដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តកំពង់ធំ ទទួលបានភាពរីកចំរើន ជូនសង្គមជាតិ៕