ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់និងស្ពានអាកាសក្បាលថ្នល់ចាស់បញ្ចប់ជាស្ថាពរ ១០០%ហើយ


ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាសបត់ ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់បាន បញ្ចប់ការស្ថាបនា ១០០%ហើយ ពោលគឺនៅរងចាំតែពេល វេលា ដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធា រណការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា  មកដល់ពេលនេះការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់ នឹងស្ពានអាកាសក្បាលថ្នល់ចាស់បានបញ្ចប់ការស្ថាបនា១០០%ហើយ ដោយនៅរងចាំតែ ពេលវេលាដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា បើតាមគម្រោង ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់នេះ គ្រោងនឹងដាក់ អោយដំណើរការជូនប្រជាណូលរដ្ឋបានឆ្លងកាត់នៅក្នុងខែមេសា នេះហើយ ។

កាលពីល្ងាចថ្ងៃ០៩មេសា មកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះពិនិត្យមើលដោយផ្ទាល់មហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែ ត្រ) លោកក៏បានបន្ត ដំណើរមកពិនិត្យ ការដ្ឋានស្ថាបនាស្ពានអាកាស បត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកា ថ្នល់ចាស់នេះផងដែរ ។

លោកអភិបាលមិនបាន បញ្ជាក់ថា ស្ពាននេះត្រូវដាក់អោយប្រើប្រាស់នៅថ្ងៃណានោះទេ។

ស្ពានអាកាសក្បាលថ្នល់ពីមហាវិថី ព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ។

ស្ពាននេះមានទទឹង៧,៥ម៉ែត្រពីមហាវិថីព្រះមុនី វង្សបត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។

បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអា កាសចំនួន៦ កន្លែងហើយ គឺស្ពានអាកកាសក្បាលថ្នល់ស្ពានអាកាសស្ទឹងមាន ជ័យស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា ស្ពានអាកាស ស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅដែលស្ពាននេះក្រុមការងារបាននឹងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ ៕